Hydrazine Sulfate (អ៊ីដ្រាហ្ស៊ីន ស៊ុលហ្វាត)
១- Hydrazine Sulfate ជួយអីខ្លះដល់រាងកាយ?
Hydrazine Sulfate (អ៊ីដ្រាហ្ស៊ីន ស៊ុលហ្វាត) ជាសារធាតុគីមីគេប្រើក្នុងឧស្សាហកម្ម និងជាប្រេងយន្តហោះ។ គេក៏យកវាទៅប្រើជាថ្នាំដើម្បីព្យាបាល ជំងឺមហារីកពោះវៀនធំ មហារីកសួត មហារីកខួរក្បាល (Neuroblastoma) មហារីកប្រព័ន្ធទឹករងៃ (Hodgkin’s Disease) និងមហារីកដទៃទៀត។ គេក៏ប្រើសម្រាប់ការសម្រកទម្ងន់ និងភាពខ្សោយ (Cachexia) បណ្ដាលមកពីមហារីក។
២- វាដំណើរការម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់ពីដំណើរការនៃសារធាតុអ៊ីដ្រាហ្ស៊ីន ស៊ុលហ្វាត នេះទេ។ គួរតែពិភាក្សាជាមួយគ្រូពេទ្យ សម្រាប់ព័ត៌មានបន្ថែម។ ប៉ុន្តែ គេគ្រាន់តែដឹងថា អ៊ីដ្រាហ្ស៊ីន ស៊ុលហ្វាត អាចទៅបង្អាក់ប្រតិកម្មគីមីផ្សេងៗ អាចនាំឲ្យមានកង្វះអាហារូបត្ថម្ភ និងខ្សោយសាច់ដុំបណ្ដាលមកពីមហារីក។
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយ Hydrazine Sulfate ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤– មានសុវត្ថិភាពកម្រិតណា?
Hydrazine sulfate អាចនឹងមិនមានសុវត្ថិភាព ហើយវាអាចពាក់ព័ន្ធនឹងករណីខូចថ្លើម ប្រកាច សន្លប់ និងស្លាប់។ ដូច្នេះ មុនប្រើប្រាស់គួរប្រុសប្រយ័ត្នដូចជា៖
- ស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន៖ Hydrazine sulfate អាចមិនមានសុវត្ថិភាពចំពោះមនុស្សគ្រប់គ្នានោះទេ រួមទាំងស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន។ អាចពាក់ព័ន្ធនឹងករណីខូចថ្លើម ប្រកាច សន្លប់ និងស្លាប់។
- ជំងឺទឹកនោមផ្អែម៖ Hydrazine sulfate អាចធ្វើឲ្យជាតិស្ករឈាមថយចុះ ចំពោះអ្នកជំងឺទឹកនោមផ្អែម។គួរតាមដានសញ្ញាថយចុះជាតិស្ករក្នុងឈាម និងកម្រិតជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់។
- ជំងឺថ្លើម៖ Hydrazine sulfate អាចធ្វើឲ្យខូចថ្លើម ដូចនេះបង្កគ្រោះថ្នាក់កាន់តែច្រើន ចំពោះអ្នកមានបញ្ហាថ្លើម។
– ការវះកាត់៖ មានការបារម្ភថា Hydrazine sulfate អាចរំខានដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម អំឡុងពេលវះកាត់ និងក្រោយពេលវះកាត់ព្រោះ វាអាចរំខានដល់ជាតិស្ករក្នុងឈាម។ មិនត្រូវប្រើវាយ៉ាងហោចណាស់ ២ សប្តាហ៍មុនពេលវះកាត់។
Hydrazine sulfate អាចធ្វើឲ្យមានអាការៈចង្អោរ ក្អួត វិលមុខ ងងុយគេង បញ្ហាប្រព័ន្ធប្រាសាទ មួម៉ៅ រសាប់រសស់ ប្រកាច់ សន្លប់ វង្វេង ឆេវឆាវ រំភើបខ្លាំង ដកដង្ហើមមិនស្មើ ជាតិស្ករក្នុងឈាមខុសប្រក្រតី ឡើងរោលលើស្បែក និងខូចតម្រងនោម។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ឱសថ Hydrazine sulfate អាចមានអន្តរអំពើជាមួយថ្នាំយើងកំពុងប្រើប្រាស់ ឬជំងឺមួយចំនួន។ ដូចនេះគួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ។
ថ្នាំអាចមានអន្តរអំពើជាមួយ Hydrazine sulfate មានដូចជា៖
– ថ្នាំជំងឺបាក់ទឹកចិត្ត (MAOIs)៖ Hydrazine sulfate ផ្ទុកនូវសារធាតុគីមីម្យ៉ាង មានឥទ្ធិពលលើរាងកាយយើង។ សារធាតុគីមីទាំងនោះ នឹងជំរុញឲ្យមានផលរំខាននៃថ្នាំមួយចំនួន ប្រើសម្រាប់ជំងឺបាក់ទឹកចិត្ត ដែលថ្នាំទាំងនោះរួមមាន ថ្នាំ Phenelzine (Nardil), Tranylcypromine (Parnate) និងថ្នាំមួយចំនួនទៀត។
– ថ្នាំងងុយគេង (ពួក CNS Depressants)៖ Hydrazine sulfate អាចធ្វើឲ្យងងុយគេង ដូចនេះការប្រើថ្នាំងងុយគេងជាមួយវា អាចធ្វើឲ្យរឹតតែងងុយគេងខ្លាំង ថ្នាំងងុយគេងទាំងនោះរួមមាន Clonazepam (Klonopin), Lorazepam (Ativan), Phenobarbital (Donnatal), Zolpidem (Ambien) និងថ្នាំមួយចំនួនទៀត។
– ថ្នាំ Isoniazid (INH, Nydrazid)៖ Isoniazid ជាថ្នាំសម្រាប់ជំងឺរបេង។ រាងកាយយើងបំបែកពួក Isoniazid នេះទៅជា Hydrazine ដូចនេះវានឹងប៉ះពាល់ថ្លើម បើប្រើពួករួមគ្នាក្នុងពេលតែមួយ។
– ថ្នាំជំងឺទឹកនោមថ្អែម (Antidiabetes drugs)៖ Hydrazine sulfate អាចបន្ថយជាតិស្ករក្នុងឈាម ចំណែកថ្នាំសម្រាប់ជំងឺទឹកនោមផ្អែម ក៏ទៅបន្ថយជាតិស្ករក្នុងឈាមដូចគ្នា ហេុតនេះ ការប្រើទាំងពីរចូលគ្នា នឹងរឹតតែធ្វើឲ្យជាតិស្ករក្នុងឈាមកាន់តែទាប។ ត្រូវតាមដានជាតិស្ករក្នុងឈាមឲ្យបានម៉ត់ចត់។ ហើយកម្រិតប្រើប្រាស់ថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមនឹងត្រូវប្រែប្រួល។ ថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមរួមមានពពួកថ្នាំ Glimepiride (Amaryl), Glyburide (DiaBeta, Glynase PresTab, Micronase), Insulin ពពួកថ្នាំ Pioglitazone (Actos), Rosiglitazone (Avandia), Chlorpropamide (Diabinese), Glipizide (Glucotrol), Tolbutamide (Orinase) និងថ្នាំដទៃទៀត។
– ថ្នាំគ្រាប់មានស្រោម (ខេបស៊ុល)
– អាហារបំប៉នជាសារធាតុរាវ។
Hydrazine Sulfate (អ៊ីដ្រាហ្ស៊ីន ស៊ុលហ្វាត) ជាសារធាតុគីមីគេប្រើក្នុងឧស្សាហកម្ម និងជាប្រេងយន្តហោះ។ គេក៏យកវាទៅប្រើជាថ្នាំដើម្បីព្យាបាល ជំងឺមហារីកពោះវៀនធំ មហារីកសួត មហារីកខួរក្បាល (Neuroblastoma) មហារីកប្រព័ន្ធទឹករងៃ (Hodgkin’s Disease) និងមហារីកដទៃទៀត។ គេក៏ប្រើសម្រាប់ការសម្រកទម្ងន់ និងភាពខ្សោយ (Cachexia) បណ្ដាលមកពីមហារីក។
២- វាដំណើរការម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់ពីដំណើរការនៃសារធាតុអ៊ីដ្រាហ្ស៊ីន ស៊ុលហ្វាត នេះទេ។ គួរតែពិភាក្សាជាមួយគ្រូពេទ្យ សម្រាប់ព័ត៌មានបន្ថែម។ ប៉ុន្តែ គេគ្រាន់តែដឹងថា អ៊ីដ្រាហ្ស៊ីន ស៊ុលហ្វាត អាចទៅបង្អាក់ប្រតិកម្មគីមីផ្សេងៗ អាចនាំឲ្យមានកង្វះអាហារូបត្ថម្ភ និងខ្សោយសាច់ដុំបណ្ដាលមកពីមហារីក។
កត្តាគួរប្រុងប្រយ័ត្ន
៣– មុនប្រើគួរដឹងអីខ្លះ?មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយ Hydrazine Sulfate ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤– មានសុវត្ថិភាពកម្រិតណា?
Hydrazine sulfate អាចនឹងមិនមានសុវត្ថិភាព ហើយវាអាចពាក់ព័ន្ធនឹងករណីខូចថ្លើម ប្រកាច សន្លប់ និងស្លាប់។ ដូច្នេះ មុនប្រើប្រាស់គួរប្រុសប្រយ័ត្នដូចជា៖
- ស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន៖ Hydrazine sulfate អាចមិនមានសុវត្ថិភាពចំពោះមនុស្សគ្រប់គ្នានោះទេ រួមទាំងស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន។ អាចពាក់ព័ន្ធនឹងករណីខូចថ្លើម ប្រកាច សន្លប់ និងស្លាប់។
- ជំងឺទឹកនោមផ្អែម៖ Hydrazine sulfate អាចធ្វើឲ្យជាតិស្ករឈាមថយចុះ ចំពោះអ្នកជំងឺទឹកនោមផ្អែម។គួរតាមដានសញ្ញាថយចុះជាតិស្ករក្នុងឈាម និងកម្រិតជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់។
- ជំងឺថ្លើម៖ Hydrazine sulfate អាចធ្វើឲ្យខូចថ្លើម ដូចនេះបង្កគ្រោះថ្នាក់កាន់តែច្រើន ចំពោះអ្នកមានបញ្ហាថ្លើម។
– ការវះកាត់៖ មានការបារម្ភថា Hydrazine sulfate អាចរំខានដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម អំឡុងពេលវះកាត់ និងក្រោយពេលវះកាត់ព្រោះ វាអាចរំខានដល់ជាតិស្ករក្នុងឈាម។ មិនត្រូវប្រើវាយ៉ាងហោចណាស់ ២ សប្តាហ៍មុនពេលវះកាត់។
ស្វែងយល់ពីផលរំខាន
៥-មានផលរំខានអីខ្លះ?Hydrazine sulfate អាចធ្វើឲ្យមានអាការៈចង្អោរ ក្អួត វិលមុខ ងងុយគេង បញ្ហាប្រព័ន្ធប្រាសាទ មួម៉ៅ រសាប់រសស់ ប្រកាច់ សន្លប់ វង្វេង ឆេវឆាវ រំភើបខ្លាំង ដកដង្ហើមមិនស្មើ ជាតិស្ករក្នុងឈាមខុសប្រក្រតី ឡើងរោលលើស្បែក និងខូចតម្រងនោម។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- មានអន្តរកម្មជាមួយអីខ្លះ?ឱសថ Hydrazine sulfate អាចមានអន្តរអំពើជាមួយថ្នាំយើងកំពុងប្រើប្រាស់ ឬជំងឺមួយចំនួន។ ដូចនេះគួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ។
ថ្នាំអាចមានអន្តរអំពើជាមួយ Hydrazine sulfate មានដូចជា៖
– ថ្នាំជំងឺបាក់ទឹកចិត្ត (MAOIs)៖ Hydrazine sulfate ផ្ទុកនូវសារធាតុគីមីម្យ៉ាង មានឥទ្ធិពលលើរាងកាយយើង។ សារធាតុគីមីទាំងនោះ នឹងជំរុញឲ្យមានផលរំខាននៃថ្នាំមួយចំនួន ប្រើសម្រាប់ជំងឺបាក់ទឹកចិត្ត ដែលថ្នាំទាំងនោះរួមមាន ថ្នាំ Phenelzine (Nardil), Tranylcypromine (Parnate) និងថ្នាំមួយចំនួនទៀត។
– ថ្នាំងងុយគេង (ពួក CNS Depressants)៖ Hydrazine sulfate អាចធ្វើឲ្យងងុយគេង ដូចនេះការប្រើថ្នាំងងុយគេងជាមួយវា អាចធ្វើឲ្យរឹតតែងងុយគេងខ្លាំង ថ្នាំងងុយគេងទាំងនោះរួមមាន Clonazepam (Klonopin), Lorazepam (Ativan), Phenobarbital (Donnatal), Zolpidem (Ambien) និងថ្នាំមួយចំនួនទៀត។
– ថ្នាំ Isoniazid (INH, Nydrazid)៖ Isoniazid ជាថ្នាំសម្រាប់ជំងឺរបេង។ រាងកាយយើងបំបែកពួក Isoniazid នេះទៅជា Hydrazine ដូចនេះវានឹងប៉ះពាល់ថ្លើម បើប្រើពួករួមគ្នាក្នុងពេលតែមួយ។
– ថ្នាំជំងឺទឹកនោមថ្អែម (Antidiabetes drugs)៖ Hydrazine sulfate អាចបន្ថយជាតិស្ករក្នុងឈាម ចំណែកថ្នាំសម្រាប់ជំងឺទឹកនោមផ្អែម ក៏ទៅបន្ថយជាតិស្ករក្នុងឈាមដូចគ្នា ហេុតនេះ ការប្រើទាំងពីរចូលគ្នា នឹងរឹតតែធ្វើឲ្យជាតិស្ករក្នុងឈាមកាន់តែទាប។ ត្រូវតាមដានជាតិស្ករក្នុងឈាមឲ្យបានម៉ត់ចត់។ ហើយកម្រិតប្រើប្រាស់ថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមនឹងត្រូវប្រែប្រួល។ ថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមរួមមានពពួកថ្នាំ Glimepiride (Amaryl), Glyburide (DiaBeta, Glynase PresTab, Micronase), Insulin ពពួកថ្នាំ Pioglitazone (Actos), Rosiglitazone (Avandia), Chlorpropamide (Diabinese), Glipizide (Glucotrol), Tolbutamide (Orinase) និងថ្នាំដទៃទៀត។
កម្រិតនៃការប្រើប្រាស់
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។៧-កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។៨-អាចមានទម្រង់អីខ្លះ?
អ៊ីដ្រាហ្ស៊ីន ស៊ុលហ្វាត (Hydrazine sulfate) អាចមានទម្រង់ដូចជា៖– ថ្នាំគ្រាប់មានស្រោម (ខេបស៊ុល)
– អាហារបំប៉នជាសារធាតុរាវ។
No comments