ជំងឺទាចទឹក(Ascites)
១- ជំងឺទាចទឹកជាអ្វី?
ជំងឺទាចទឹក សំដៅលើបញ្ហាកើនឡើងជាតិទឹកក្នុងពោះ (ទឹកទាំងនោះមានពណ៌ ដូចជា លឿងខ្ចី និងថ្លា) ស្ថិតនៅក្រោមប្រអប់ទ្រូងដែលខណ្ឌចែកដោយសាច់ដុំសន្ទះទ្រូង។ វាអាចមានមូលហេតុជាច្រើន ដូចជា បញ្ហាថ្លើម មហារីក ខ្សោយបេះដូង និងខ្សោយតម្រងនោម ជាដើម។
រោគសញ្ញាអាចលេចឡើងលឿន ឬឆាប់ អាស្រ័យលើមូលហេតុបង្កឲ្យមានទាចទឹក។ យើងគួរជួបគ្រូពេទ្យ ពេលមានសញ្ញាទាំងនេះ៖
– ឡើងទម្ងន់ខ្លាំង
– ហើមពោះឡើងតឹង
– ពិបាកដកដង្ហើមពេលតម្រេកខ្លួន
– មិនឃ្លានបាយ
– ឈឺពោះ
– ហើមពោះ
– ក្អួត ឬចង្អោរ
– ក្រហាយដើមទ្រូង។
ត្រូវចាំថា មានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ ហើយបើប្រទះរោគសញ្ញាគួរឲ្យសង្ស័យណាមួយ ត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ។
៣- ពេលណាគួរជួបពេទ្យ?
បើសិនប្រទះឃើញរោគសញ្ញាមួយចំនួនដូចរៀបរាប់ខាងលើ គួរប្រញាប់ទៅជួបគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យ ដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មូលហេតុចម្បង គឺមកពីជំងឺក្រិនថ្លើម ដែលបង្កទៅជាការកើនសម្ពាធក្នុងថ្លើម ឈាមចាល់ក្នុងថ្លើម មិនអាចរត់ឆ្លងកាត់បាន បន្ទាប់មកក៏ជ្រាបបន្តិចម្ដងៗរហូតពេញពោះ កើតជាទាចទឹកតែម្ដង។
ខូចថ្លើម គឺជាកត្តាប្រឈមធំជាងគេនាំឲ្យមានទាចទឹក ខណៈមូលហេតុមួយចំនួនធ្វើឲ្យខូចថ្លើមមានដូចជា៖
– រលាកថ្លើមប្រភេទ B និង C
– ផឹកស្រាច្រើន
– ក្រិនថ្លើម។
មានកត្តាប្រឈមជាច្រើន ធ្វើឲ្យយើងកើតជំងឺទាចទឹក ដោយក្នុងនោះកត្តាប្រឈមចម្បងមានបញ្ហាជំងឺមួយចំនួន ដូចជា៖
– មហារីកក្រពេញអូវែ លំពែង ថ្លើម និងភ្នាសស្បូន
– ខ្សោយបេះដូង និងខ្សោយតម្រងនោម
– រលាកលំពែង
– របេង
– វិបត្តិក្នុងការបញ្ចេញអ័រម៉ូនទីរ៉ូអ៊ីត។
៦- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យអាចប្រើវិធីជាច្រើន ដូចជាការពិនិត្យកាយសម្បទា និងធ្វើតេស្ត ដើម្បីកំណត់រោគវិនិច្ឆ័យ និងថតរូបវេជ្ជសាស្ត្រ ដើម្បីមើលពីបរិមាណទឹកក្នុងពោះដូចជា៖
– អេកូសាស្ត្រ
– ស៊ីធីស្កេន (CT Scan)
– ថតអឹមរ៉ាយ (MRI)
– តេស្តឈាម
– ចោះពោះ
– ថតសរសៃឈាម។
៧- ព្យាបាលដោយវិធីណា?
អាចមានវិធី ៣ សម្រាប់ព្យាបាលជំងឺទាចទឹក ដោយវិធីនីមួយៗ គឺអាស្រ័យលើស្ថានភាពជំងឺដូចជា៖
– ថ្នាំបញ្ចុះទឹកនោម៖ ថ្នាំនេះសម្រាប់បន្ថយជាតិអំបិល និងជាតិទឹកចាល់ក្នុងពោះ ដើម្បីកាត់បន្ថយសម្ពាធនៅក្នុងសរសៃឈាមជុំវិញថ្លើម។ ពេលប្រើថ្នាំនេះ គ្រូពេទ្យត្រូវតាមដានសារធាតុគីមីក្នុងឈាម ជាពិសេសត្រូវតមស្រា និងកុំញ៉ាំប្រៃ។
– បូមទឹកចេញ៖ នៅពេលថ្នាំប្រើមិនមានប្រសិទ្ធភាព ហើយពោះឡើងតឹងធំពិបាកទ្រាំនោះ ដើម្បីសម្រួលដល់អាការៈនេះ គឺមានតែចោះដោយប្រើម្ជុលវេជ្ជសាស្ត្រ ចាក់ចូលតាមស្បែកពោះ និងបូមទឹកចេញប៉ុណ្ណោះ ទើបអាចជួយបន្ធូរផលវិបាកបាន។
– វះកាត់ដាក់បំពង់បន្ថយបរិមាណជាតិទឹក៖ នៅពេលឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ការដាក់បំពង់ចូលដើម្បីបន្ធូរលំនឹងជាតិទឹក តាមរយៈវះកាត់ នឹងត្រូវធ្វើឡើងដើម្បីសម្រួលការចាល់ជាតិទឹកខ្លាំងនៅក្នុងថ្លើម។ គ្រូពេទ្យអាចនឹងស្នើឲ្យវះកាត់ប្ដូរថ្លើមទៀត បើជាអាចទៅរួច។
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលតាមផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– មិនត្រូវផឹកស្រាច្រើនពេក
– ចាក់វ៉ាក់សាំងការពាររលាកថ្លើមប្រភេទ B
– រួមភេទដោយប្រើស្រោមអនាម័យ ព្រោះមេរោគថ្លើមអាចឆ្លងតាមការរួមភេទ
– កុំប្រើម្ជុល ឬវត្ថុមុតស្រួចរួមគ្នាជាមួយអ្នកជំងឺថ្លើម
– ត្រូវដឹងពីផលវិបាករបស់ថ្នាំមុននឹងប្រើ ព្រោះថ្នាំខ្លះអាចប៉ះពាល់ដល់មុខងាររបស់ថ្លើម។
ជំងឺទាចទឹក សំដៅលើបញ្ហាកើនឡើងជាតិទឹកក្នុងពោះ (ទឹកទាំងនោះមានពណ៌ ដូចជា លឿងខ្ចី និងថ្លា) ស្ថិតនៅក្រោមប្រអប់ទ្រូងដែលខណ្ឌចែកដោយសាច់ដុំសន្ទះទ្រូង។ វាអាចមានមូលហេតុជាច្រើន ដូចជា បញ្ហាថ្លើម មហារីក ខ្សោយបេះដូង និងខ្សោយតម្រងនោម ជាដើម។
រោគសញ្ញា
២- រោគសញ្ញាជំងឺទាចទឹកមានអ្វីខ្លះ?រោគសញ្ញាអាចលេចឡើងលឿន ឬឆាប់ អាស្រ័យលើមូលហេតុបង្កឲ្យមានទាចទឹក។ យើងគួរជួបគ្រូពេទ្យ ពេលមានសញ្ញាទាំងនេះ៖
– ឡើងទម្ងន់ខ្លាំង
– ហើមពោះឡើងតឹង
– ពិបាកដកដង្ហើមពេលតម្រេកខ្លួន
– មិនឃ្លានបាយ
– ឈឺពោះ
– ហើមពោះ
– ក្អួត ឬចង្អោរ
– ក្រហាយដើមទ្រូង។
ត្រូវចាំថា មានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ ហើយបើប្រទះរោគសញ្ញាគួរឲ្យសង្ស័យណាមួយ ត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ។
៣- ពេលណាគួរជួបពេទ្យ?
បើសិនប្រទះឃើញរោគសញ្ញាមួយចំនួនដូចរៀបរាប់ខាងលើ គួរប្រញាប់ទៅជួបគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យ ដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មូលហេតុបង្ក
៤- មូលហេតុបង្កឲ្យកើតជំងឺទាចទឹកមានអ្វីខ្លះ?មូលហេតុចម្បង គឺមកពីជំងឺក្រិនថ្លើម ដែលបង្កទៅជាការកើនសម្ពាធក្នុងថ្លើម ឈាមចាល់ក្នុងថ្លើម មិនអាចរត់ឆ្លងកាត់បាន បន្ទាប់មកក៏ជ្រាបបន្តិចម្ដងៗរហូតពេញពោះ កើតជាទាចទឹកតែម្ដង។
ខូចថ្លើម គឺជាកត្តាប្រឈមធំជាងគេនាំឲ្យមានទាចទឹក ខណៈមូលហេតុមួយចំនួនធ្វើឲ្យខូចថ្លើមមានដូចជា៖
– រលាកថ្លើមប្រភេទ B និង C
– ផឹកស្រាច្រើន
– ក្រិនថ្លើម។
កត្តាប្រឈម
៥- កត្តាប្រឈមនាំឲ្យកើតជំងឺទាចទឹកមានកត្តាប្រឈមជាច្រើន ធ្វើឲ្យយើងកើតជំងឺទាចទឹក ដោយក្នុងនោះកត្តាប្រឈមចម្បងមានបញ្ហាជំងឺមួយចំនួន ដូចជា៖
– មហារីកក្រពេញអូវែ លំពែង ថ្លើម និងភ្នាសស្បូន
– ខ្សោយបេះដូង និងខ្សោយតម្រងនោម
– រលាកលំពែង
– របេង
– វិបត្តិក្នុងការបញ្ចេញអ័រម៉ូនទីរ៉ូអ៊ីត។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៦- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យអាចប្រើវិធីជាច្រើន ដូចជាការពិនិត្យកាយសម្បទា និងធ្វើតេស្ត ដើម្បីកំណត់រោគវិនិច្ឆ័យ និងថតរូបវេជ្ជសាស្ត្រ ដើម្បីមើលពីបរិមាណទឹកក្នុងពោះដូចជា៖
– អេកូសាស្ត្រ
– ស៊ីធីស្កេន (CT Scan)
– ថតអឹមរ៉ាយ (MRI)
– តេស្តឈាម
– ចោះពោះ
– ថតសរសៃឈាម។
៧- ព្យាបាលដោយវិធីណា?
អាចមានវិធី ៣ សម្រាប់ព្យាបាលជំងឺទាចទឹក ដោយវិធីនីមួយៗ គឺអាស្រ័យលើស្ថានភាពជំងឺដូចជា៖
– ថ្នាំបញ្ចុះទឹកនោម៖ ថ្នាំនេះសម្រាប់បន្ថយជាតិអំបិល និងជាតិទឹកចាល់ក្នុងពោះ ដើម្បីកាត់បន្ថយសម្ពាធនៅក្នុងសរសៃឈាមជុំវិញថ្លើម។ ពេលប្រើថ្នាំនេះ គ្រូពេទ្យត្រូវតាមដានសារធាតុគីមីក្នុងឈាម ជាពិសេសត្រូវតមស្រា និងកុំញ៉ាំប្រៃ។
– បូមទឹកចេញ៖ នៅពេលថ្នាំប្រើមិនមានប្រសិទ្ធភាព ហើយពោះឡើងតឹងធំពិបាកទ្រាំនោះ ដើម្បីសម្រួលដល់អាការៈនេះ គឺមានតែចោះដោយប្រើម្ជុលវេជ្ជសាស្ត្រ ចាក់ចូលតាមស្បែកពោះ និងបូមទឹកចេញប៉ុណ្ណោះ ទើបអាចជួយបន្ធូរផលវិបាកបាន។
– វះកាត់ដាក់បំពង់បន្ថយបរិមាណជាតិទឹក៖ នៅពេលឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ការដាក់បំពង់ចូលដើម្បីបន្ធូរលំនឹងជាតិទឹក តាមរយៈវះកាត់ នឹងត្រូវធ្វើឡើងដើម្បីសម្រួលការចាល់ជាតិទឹកខ្លាំងនៅក្នុងថ្លើម។ គ្រូពេទ្យអាចនឹងស្នើឲ្យវះកាត់ប្ដូរថ្លើមទៀត បើជាអាចទៅរួច។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៨- ទម្លាប់រស់នៅផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលតាមផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

No comments