Albendazole (ឱសថ Albendazole)
១- ថ្នាំ Albendazole ព្យាបាលជំងឺអីខ្លះ?
ថ្នាំ Albendazole គេប្រើសម្រាប់ព្យាបាលការឆ្លងរោគបណ្តាលមកពីពពួកព្រូន ពិសេសជំងឺព្រូនក្នុងខួរក្បាល (Neurocysticercosis)។ ថ្នាំនេះស្ថិតនៅក្នុងក្រុមថ្នាំមួយប្រភេទមាន ឈ្មោះថា Anthelmintic។
ការប្រើប្រាស់ផ្សេងទៀត៖ ថ្នាំនេះមិនបានរាប់បញ្ចូលក្នុងក្រុមថ្នាំសម្រាប់ព្យាបាលជាផ្លូវការទេ ប៉ុន្តែគ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យប្រើបាន មានន័យថា លក្ខខណ្ឌប្រើប្រាស់ថ្នាំប្រភេទនេះ មានតែគ្រូពេទ្យដែលពិនិត្យ និងព្យាបាលជំងឺយើងប៉ុណ្ណោះ អាចចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំនេះបាន។
គេអាចយកថ្នាំនេះមកប្រើ ដើម្បីសម្លាប់ពពួកព្រូនប្រភេទផ្សេងៗទៀតបានផងដែរ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ត្រូវលេបថ្នាំជាមួយអាហារ ជាទូទៅអ្នកត្រូវលេប ១-២ ដងក្នុងមួយថ្ងៃ ទៅតាមការណែនាំរបស់គ្រូពេទ្យ។ បើយើង កូនៗមានបញ្ហាពិបាកលេបថ្នាំ អាចយកថ្នាំមកកិន ឬទំពាហើយលេបជាមួយទឹក។
កម្រិតថ្នាំគឺអាស្រ័យលើ ទម្ងន់ ស្ថានភាពជំងឺ និងលទ្ធផលក្រោយការព្យាបាល។ ត្រូវលេបថ្នាំនេះឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។ ករណីជំងឺខ្លះអាចឈប់ប្រើថ្នាំរយៈពេល ២សប្តាហ៍ ទើបចាប់ផ្តើមលេបថ្នាំជាថ្មី។ ដូចនេះយើងត្រូវប្រើប្រតិទិន ដើម្បីជួយចំណាំពេលវេលា ត្រូវចាប់ផ្តើមប្រើប្រាស់ថ្នាំជាថ្មី។
ត្រូវប្រើថ្នាំឲ្យបានទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធខ្ពស់ព្យាបាលជំងឺ។ ដើម្បីងាយចងចាំពេលវេលាត្រូវលេប គួរលេបថ្នាំនៅម៉ោងតែមួយរៀងរាល់ថ្ងៃ។
ត្រូវលេបថ្នាំឲ្យបានគ្រប់តាមវេជ្ជបញ្ជា ទោះបីជារោគសញ្ញាបានធូរស្រាលហើយក្តី។ ករណីឈប់ប្រើថ្នាំមុខពេលកំណត់ ការឆ្លងរោគអាចកើតឡើងវិញ។
មានថ្នាំមួយចំនួន ត្រូវប្រើតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដូចជា ថ្នាំ Corticosteroids និងថ្នាំប្រឆាំងការប្រកាច់។ ត្រូវប្រើវាឲ្យបានត្រឹមត្រូវ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
ពេលកំពុងប្រើថ្នាំ មិនត្រូវញ៉ាំទំពាំងបាយជូរ ផឹកទឹកផ្លែឈើមួយប្រភេទនេះទេ បើមិនមានការអនុញ្ញាតពីគ្រូពេទ្យ ព្រោះផ្លែទំពាំងបាយជូរ អាចធ្វើឲ្យកម្រិតថ្នាំ កើនឡើងនៅក្នុងចរន្តឈាម។ ត្រូវសាកសួរគ្រូពេទ្យពីពត៌មានបន្ថែម។
ត្រូវប្រាប់គ្រូពេទ្យបើអាការៈរបស់អ្នកនៅដដែល ឬកាន់តែធ្ងន់ធ្ងរ។
៣- រក្សាទុកដោយវិធីណា?
អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Albendazole ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
មុនពេលប្រើប្រាស់ថ្នាំនេះ យើងត្រូវដឹងកត្តាមួយចំនួនដូចជា៖
– ប្រាប់គ្រូពេទ្យ ឬឱសថការី បើអ្នកមានប្រតិកម្មជាមួយថ្នាំ Albendazole ឬថ្នាំដទៃទៀត។ អាចសាកសួរឱសថការី ឬពិនិត្យមើលក្រដាសពត៌មាន ដើម្បីបានដឹងអំពីសារធាតុផ្សំរបស់ថ្នាំ។
– ប្រាប់គ្រូពេទ្យបើកំពុងប្រើថ្នាំទាំងមាន ឬគ្មានវេជ្ជបញ្ជា វីតាមីន អាហារបំប៉នសុខភាព ឬឱសថបុរាណណាមួយ។ ត្រូវប្រាប់គ្រូពេទ្យបើយើងប្រើថ្នាំ Theophylline ព្រោះគ្រូពេទ្យអាចប្តូរកម្រិតថ្នាំ យើងត្រូវប្រើ ហើយតាមដានផលរំខានរបស់ថ្នាំ ដែលអាចកើតមាន។
– ត្រូវប្រាប់គ្រូពេទ្យបើអ្នកមាន ឬធ្លាប់កើតជំងឺថ្លើម។
-ត្រូវប្រាប់គ្រូពេទ្យបើអ្នកកំពុងមានផ្ទៃពោះ ឬមានបំណងចង់មានកូន។ មិនត្រូវប្រើ Albendazole រហូតដល់មានការធ្វើតេស្តបញ្ជាក់ថា មិនមានផ្ទៃពោះពិតមែន។ មិនគួរមានផ្ទៃពោះពេលកំពុងប្រើ Albendazole ឡើយ យ៉ាងហោចណាស់ត្រូវរងចាំឲ្យបាន ១ខែ បន្ទាប់ពីឈប់ប្រើប្រាស់ថ្នាំ។ អាចសាកសួរគ្រូពេទ្យពីវិធីពន្យាកំណើត គួរប្រើពេលកំពុងប្រើប្រាស់ថ្នាំ។ បើមានផ្ទៃពោះនៅពេលអ្នកកំពុងប្រើ ត្រូវប្រញាប់ទាក់ទងជាមួយគ្រូពេទ្យជាបន្ទាន់។ ថ្នាំ Albendazole អាចធ្វើឲ្យប៉ះពាល់ដល់គភ៌ក្នុងផ្ទៃ។
– ត្រូវប្រាប់គ្រូពេទ្យ បើអ្នកកំពុងបំបៅដោះកូន។
– បើត្រូវវះកាត់ រាប់ទាំងការវះកាត់ធ្មេញផងដែរ ត្រូវប្រាប់គ្រូពេទ្យវះកាត់ យើងកំពុងប្រើប្រាស់ Albendazole ។
– បើប្រើថ្នាំ Albendazole ដើម្បីព្យាបាលជំងឺព្រូនក្នុងខួរក្បាល (Neurocysticercosis) បង្កឡើងដោយតេនញ៉ាក្នុងសាច់ជ្រូក (Taenia Solium) នោះគ្រូពេទ្យប្រហែលជាអាចប្រាប់ឲ្យយើងប្រើថ្នាំក្នុងកម្រិតសមរម្យណាមួយ ដើម្បីកាត់បន្ថយការប៉ះពាល់ប្រព័ន្ធសរសៃប្រសាទអំឡុងពេលព្យាបាល។ ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ បើមានរោគសញ្ញាដូចជា ប្រកាច់ ឈឺក្បាល ក្អួត អស់កម្លាំងខ្លាំង ឬប្រែប្រួលអត្តចរិក។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់អំពើថ្នាំ Albendazole ធ្វើឲ្យប្រសិទ្ធភាពថ្នាំថយចុះ ឬបង្កើនផលប៉ះពាល់របស់ថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
អន្តរកម្មរបស់ថ្នាំ អាចធ្វើឲ្យប្រសិទ្ធភាពថ្នាំប្រែប្រួល ឬបង្កើតផលរំខានកាន់តែធ្ងន់ធ្ងរ។
អត្ថបទនេះមិនបានរៀបរាប់ឈ្មោះថ្នាំ អាចមានអន្តរកម្មទាំងអស់នោះទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី ពីឈ្មោះថ្នាំយើងកំពុងប្រើប្រាស់ ខណៈថ្នាំមួយចំនួនអាចមានអន្តរកម្មជាមួយ Albendazole មានដូចជា៖
– ថ្នាំ Cimetidine, Dexamethasone, Praziquantel និងថ្នាំ Theophylline។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ Albendazole មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។ ពិសេសមិនត្រូវប្រើថ្នាំនេះជាមួយទឹកទំពាំងបាយជូរនោះឡើយ។
៩- អន្តរកម្មជាមួយសុខភាព
Albendazole អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពបច្ចុប្បន្ន ពិសេសបើធ្លាប់មានប្រវត្តិប្រតិកម្ម ឬមានបញ្ហាសុខភាពមួយចំនួនដូចជា៖
– ឆ្លងរោគ Cysticercosis នៅក្នុងភ្នែក។ អ្នកជំងឺដែលប្រើថ្នាំ Albendazole ព្យាបាលពពួកព្រូននៅក្នុងប្រព័ន្ធប្រសាទ្ធ (Neurocysticercosis) គួរតែពិនិត្យភ្នែកបន្ថែម ព្រោះពេលប្រើថ្នាំ Albendazole ផលរំខានរបស់ថ្នាំអាចប៉ះពាល់អ្នកជំងឺ។
– មានជំងឺថ្លើម កាន់តែប្រឈមមុខខ្ពស់។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតប្រើសម្រាប់ព្យាបាល Echinococcosis លើមនុស្សពេញវ័យ៖
– ទម្ងន់លើស ៦០ គីឡូក្រាម៖ លេប ៤០០មិល្លីក្រាម ២ដង ក្នុងមួយថ្ងៃ សម្រាប់រយៈពេល ២៨ ថ្ងៃ។
– ទម្ងន់តិចជាង ៦០ គីឡូក្រាម៖ លេប ១៥ មិល្លីក្រាម/គីឡូ ចែកជា ២ដង ក្នុងមួយថ្ងៃ។
– កម្រិតប្រើអតិបរមា៖ ៨០០ មីល្លីក្រាម/ថ្ងៃ។
– សម្រាប់ព្យាបាល Cystic Echinococcosis៖ ព្យាបាលក្នុងរយៈពេល ២៨ថ្ងៃ មាន ៣ ជុំ។ ក្នុងរយៈពេលនោះ ត្រូវទុកចន្លោះពេល ១៤ថ្ងៃ ព្យាបាលដោយមិនប្រើថ្នាំ។
– សម្រាប់ព្យាបាល Alveolar Echinococcosis៖ ព្យាបាលក្នុងរយៈពេលរៀងរាល់ ២៨ ថ្ងៃ។ ក្នុងរយៈពេលនោះ ត្រូវទុកចន្លោះពេល ១៤ថ្ងៃ ព្យាបាលដោយមិនប្រើថ្នាំ។ ការព្យាបាលអាចបន្តរហូតទៅដល់រាប់ខែ ឬរាប់ឆ្នាំ ដើម្បីសម្លាប់ពពួកប៉ារ៉ាស៊ីតឲ្យអស់ពីក្នុងខ្លួន។
កម្រិតប្រើសម្រាប់ព្យាបាល Neurocysticercosis លើមនុស្សពេញវ័យ៖
– ទម្ងន់លើស ៦០ គីឡូក្រាម៖ លេប ៤០០មិល្លីក្រាម ២ដង ក្នុងមួយថ្ងៃ។

កម្រិតប្រើសម្រាប់ព្យាបាល Enterobiasis លើមនុស្សពេញវ័យ៖
– មនុស្សធំ៖ លេប ៤០០មិល្លីក្រាម តែម្តងប៉ុណ្ណោះ។
កម្រិតប្រើសម្រាប់ព្យាបាល Ascariasis (ព្រូនចង្កឹះ) លើមនុស្សពេញវ័យ៖

កម្រិតប្រើសម្រាប់ព្យាបាល Hookworm (ព្រូនទំពក់) លើមនុស្សពេញវ័យ៖
– លេប ៤០០មិល្លីក្រាម តែម្តងប៉ុណ្ណោះ។
កម្រិតប្រើសម្រាប់ព្យាបាល Strongyloidiasis លើមនុស្សពេញវ័យ៖
– លេប ៤០០មិល្លីក្រាម លេបមួយថ្ងៃម្តង ឬ ២ដង ក្នុងមួយថ្ងៃ សម្រាប់រយៈពេល ៣ថ្ងៃជាប់គ្នា។ បើចាំបាច់ត្រូវលេបម្តងទៀត នៅរយៈពេល ៣ សប្តាហ៍ក្រោយ។
កម្រិតប្រើសម្រាប់ព្យាបាល Giardiasis លើមនុស្សពេញវ័យ៖
– លេប ៤០០មិល្លីក្រាម លេបមួយថ្ងៃម្តង រយៈពេល ៥ ថ្ងៃ។
១១- ក្មេងត្រូវប្រើកម្រិតណា?
កម្រិតប្រើសម្រាប់ព្យាបាល Enterobiasis លើកូនក្មេង៖
– អាយុលើសពី ២ ឆ្នាំ៖ លេប ៤០០មិល្លីក្រាម តែម្តងប៉ុណ្ណោះ។
– អាយុចន្លោះពី ១-២ ឆ្នាំ៖ លេប ២០០មិល្លីក្រាម តែម្តងប៉ុណ្ណោះ។
កម្រិតប្រើសម្រាប់ព្យាបាល Ascariasis លើកូនក្មេង៖

កម្រិតប្រើសម្រាប់ព្យាបាល Hookworm លើកូនក្មេង៖

កម្រិតប្រើសម្រាប់ព្យាបាល Giardiasis លើកូនក្មេង៖
– លេប ៤០០មិល្លីក្រាម មួយថ្ងៃម្តង រយៈពេល ៥ ថ្ងៃ។
១២- មានទម្រង់បែបណាខ្លះ?
Albendazole មានក្នុងកម្រិត និងទម្រង់ដូចខាងក្រោម៖
– ថ្នាំគ្រាប់សម្រាប់លេប៖ ២០០មិល្លីក្រាម និង ៤០០មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ថ្នាំ Albendazole គេប្រើសម្រាប់ព្យាបាលការឆ្លងរោគបណ្តាលមកពីពពួកព្រូន ពិសេសជំងឺព្រូនក្នុងខួរក្បាល (Neurocysticercosis)។ ថ្នាំនេះស្ថិតនៅក្នុងក្រុមថ្នាំមួយប្រភេទមាន ឈ្មោះថា Anthelmintic។
ការប្រើប្រាស់ផ្សេងទៀត៖ ថ្នាំនេះមិនបានរាប់បញ្ចូលក្នុងក្រុមថ្នាំសម្រាប់ព្យាបាលជាផ្លូវការទេ ប៉ុន្តែគ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យប្រើបាន មានន័យថា លក្ខខណ្ឌប្រើប្រាស់ថ្នាំប្រភេទនេះ មានតែគ្រូពេទ្យដែលពិនិត្យ និងព្យាបាលជំងឺយើងប៉ុណ្ណោះ អាចចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំនេះបាន។
គេអាចយកថ្នាំនេះមកប្រើ ដើម្បីសម្លាប់ពពួកព្រូនប្រភេទផ្សេងៗទៀតបានផងដែរ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ត្រូវលេបថ្នាំជាមួយអាហារ ជាទូទៅអ្នកត្រូវលេប ១-២ ដងក្នុងមួយថ្ងៃ ទៅតាមការណែនាំរបស់គ្រូពេទ្យ។ បើយើង កូនៗមានបញ្ហាពិបាកលេបថ្នាំ អាចយកថ្នាំមកកិន ឬទំពាហើយលេបជាមួយទឹក។
កម្រិតថ្នាំគឺអាស្រ័យលើ ទម្ងន់ ស្ថានភាពជំងឺ និងលទ្ធផលក្រោយការព្យាបាល។ ត្រូវលេបថ្នាំនេះឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។ ករណីជំងឺខ្លះអាចឈប់ប្រើថ្នាំរយៈពេល ២សប្តាហ៍ ទើបចាប់ផ្តើមលេបថ្នាំជាថ្មី។ ដូចនេះយើងត្រូវប្រើប្រតិទិន ដើម្បីជួយចំណាំពេលវេលា ត្រូវចាប់ផ្តើមប្រើប្រាស់ថ្នាំជាថ្មី។
ត្រូវប្រើថ្នាំឲ្យបានទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធខ្ពស់ព្យាបាលជំងឺ។ ដើម្បីងាយចងចាំពេលវេលាត្រូវលេប គួរលេបថ្នាំនៅម៉ោងតែមួយរៀងរាល់ថ្ងៃ។
ត្រូវលេបថ្នាំឲ្យបានគ្រប់តាមវេជ្ជបញ្ជា ទោះបីជារោគសញ្ញាបានធូរស្រាលហើយក្តី។ ករណីឈប់ប្រើថ្នាំមុខពេលកំណត់ ការឆ្លងរោគអាចកើតឡើងវិញ។
មានថ្នាំមួយចំនួន ត្រូវប្រើតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដូចជា ថ្នាំ Corticosteroids និងថ្នាំប្រឆាំងការប្រកាច់។ ត្រូវប្រើវាឲ្យបានត្រឹមត្រូវ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
ពេលកំពុងប្រើថ្នាំ មិនត្រូវញ៉ាំទំពាំងបាយជូរ ផឹកទឹកផ្លែឈើមួយប្រភេទនេះទេ បើមិនមានការអនុញ្ញាតពីគ្រូពេទ្យ ព្រោះផ្លែទំពាំងបាយជូរ អាចធ្វើឲ្យកម្រិតថ្នាំ កើនឡើងនៅក្នុងចរន្តឈាម។ ត្រូវសាកសួរគ្រូពេទ្យពីពត៌មានបន្ថែម។
ត្រូវប្រាប់គ្រូពេទ្យបើអាការៈរបស់អ្នកនៅដដែល ឬកាន់តែធ្ងន់ធ្ងរ។
៣- រក្សាទុកដោយវិធីណា?
អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Albendazole ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?មុនពេលប្រើប្រាស់ថ្នាំនេះ យើងត្រូវដឹងកត្តាមួយចំនួនដូចជា៖
– ប្រាប់គ្រូពេទ្យ ឬឱសថការី បើអ្នកមានប្រតិកម្មជាមួយថ្នាំ Albendazole ឬថ្នាំដទៃទៀត។ អាចសាកសួរឱសថការី ឬពិនិត្យមើលក្រដាសពត៌មាន ដើម្បីបានដឹងអំពីសារធាតុផ្សំរបស់ថ្នាំ។
– ប្រាប់គ្រូពេទ្យបើកំពុងប្រើថ្នាំទាំងមាន ឬគ្មានវេជ្ជបញ្ជា វីតាមីន អាហារបំប៉នសុខភាព ឬឱសថបុរាណណាមួយ។ ត្រូវប្រាប់គ្រូពេទ្យបើយើងប្រើថ្នាំ Theophylline ព្រោះគ្រូពេទ្យអាចប្តូរកម្រិតថ្នាំ យើងត្រូវប្រើ ហើយតាមដានផលរំខានរបស់ថ្នាំ ដែលអាចកើតមាន។
– ត្រូវប្រាប់គ្រូពេទ្យបើអ្នកមាន ឬធ្លាប់កើតជំងឺថ្លើម។
-ត្រូវប្រាប់គ្រូពេទ្យបើអ្នកកំពុងមានផ្ទៃពោះ ឬមានបំណងចង់មានកូន។ មិនត្រូវប្រើ Albendazole រហូតដល់មានការធ្វើតេស្តបញ្ជាក់ថា មិនមានផ្ទៃពោះពិតមែន។ មិនគួរមានផ្ទៃពោះពេលកំពុងប្រើ Albendazole ឡើយ យ៉ាងហោចណាស់ត្រូវរងចាំឲ្យបាន ១ខែ បន្ទាប់ពីឈប់ប្រើប្រាស់ថ្នាំ។ អាចសាកសួរគ្រូពេទ្យពីវិធីពន្យាកំណើត គួរប្រើពេលកំពុងប្រើប្រាស់ថ្នាំ។ បើមានផ្ទៃពោះនៅពេលអ្នកកំពុងប្រើ ត្រូវប្រញាប់ទាក់ទងជាមួយគ្រូពេទ្យជាបន្ទាន់។ ថ្នាំ Albendazole អាចធ្វើឲ្យប៉ះពាល់ដល់គភ៌ក្នុងផ្ទៃ។
– ត្រូវប្រាប់គ្រូពេទ្យ បើអ្នកកំពុងបំបៅដោះកូន។
– បើត្រូវវះកាត់ រាប់ទាំងការវះកាត់ធ្មេញផងដែរ ត្រូវប្រាប់គ្រូពេទ្យវះកាត់ យើងកំពុងប្រើប្រាស់ Albendazole ។
– បើប្រើថ្នាំ Albendazole ដើម្បីព្យាបាលជំងឺព្រូនក្នុងខួរក្បាល (Neurocysticercosis) បង្កឡើងដោយតេនញ៉ាក្នុងសាច់ជ្រូក (Taenia Solium) នោះគ្រូពេទ្យប្រហែលជាអាចប្រាប់ឲ្យយើងប្រើថ្នាំក្នុងកម្រិតសមរម្យណាមួយ ដើម្បីកាត់បន្ថយការប៉ះពាល់ប្រព័ន្ធសរសៃប្រសាទអំឡុងពេលព្យាបាល។ ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ បើមានរោគសញ្ញាដូចជា ប្រកាច់ ឈឺក្បាល ក្អួត អស់កម្លាំងខ្លាំង ឬប្រែប្រួលអត្តចរិក។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ត្រូវប្រាប់គ្រូពេទ្យជាបន្ទាប់
បើប្រទះផលរំខានបង្កជារោគសញ្ញាដូចជា ហើមកន្ទួល ពិបាកដកដង្ហើម
ហើមមុខ បបូរមាត់ អណ្តាត ឬបំពង់ក
ពិសេសរោគសញ្ញាធ្ងន់ធ្ងរមួយចំនួនទៀតមាន៖
– ងាយជាំស្បែក ឬហូរឈាម អស់កម្លាំងល្ហិតល្ហៃ
– មានក្តៅញាក់ ឈឺខ្លួន ឬមានរោគសញ្ញាដូចជំងឺផ្តាសាយ
– ក្តៅខ្លួន ឈឺបំពង់ក ឈឺក្បាល និងមានពងបែកលើស្បែក របកស្បែក ឬស្បែកឡើងក្រហម។

ផលរំខានបន្ទាប់បន្សំមានដូចជា៖
– ឈឺពោះ
– ចង្អោរ ក្អួត
– ឈឺក្បាល វិលមុខ
– ជ្រុះសក់។
– ចង្អោរ ក្អួត
– ឈឺក្បាល វិលមុខ
– ជ្រុះសក់។
មនុស្សគ្រប់គ្នា
មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត
ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរអំពើថ្នាំ
៧- អន្តរកម្មថ្នាំថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់អំពើថ្នាំ Albendazole ធ្វើឲ្យប្រសិទ្ធភាពថ្នាំថយចុះ ឬបង្កើនផលប៉ះពាល់របស់ថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
អន្តរកម្មរបស់ថ្នាំ អាចធ្វើឲ្យប្រសិទ្ធភាពថ្នាំប្រែប្រួល ឬបង្កើតផលរំខានកាន់តែធ្ងន់ធ្ងរ។
អត្ថបទនេះមិនបានរៀបរាប់ឈ្មោះថ្នាំ អាចមានអន្តរកម្មទាំងអស់នោះទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី ពីឈ្មោះថ្នាំយើងកំពុងប្រើប្រាស់ ខណៈថ្នាំមួយចំនួនអាចមានអន្តរកម្មជាមួយ Albendazole មានដូចជា៖
– ថ្នាំ Cimetidine, Dexamethasone, Praziquantel និងថ្នាំ Theophylline។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ Albendazole មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។ ពិសេសមិនត្រូវប្រើថ្នាំនេះជាមួយទឹកទំពាំងបាយជូរនោះឡើយ។
៩- អន្តរកម្មជាមួយសុខភាព
Albendazole អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពបច្ចុប្បន្ន ពិសេសបើធ្លាប់មានប្រវត្តិប្រតិកម្ម ឬមានបញ្ហាសុខភាពមួយចំនួនដូចជា៖
– ឆ្លងរោគ Cysticercosis នៅក្នុងភ្នែក។ អ្នកជំងឺដែលប្រើថ្នាំ Albendazole ព្យាបាលពពួកព្រូននៅក្នុងប្រព័ន្ធប្រសាទ្ធ (Neurocysticercosis) គួរតែពិនិត្យភ្នែកបន្ថែម ព្រោះពេលប្រើថ្នាំ Albendazole ផលរំខានរបស់ថ្នាំអាចប៉ះពាល់អ្នកជំងឺ។
– មានជំងឺថ្លើម កាន់តែប្រឈមមុខខ្ពស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

No comments