Header Ads

ថ្នាំគ្រាប់ពន្យារកំណេីត OK

1. អ្វីជា"ថ្នាំគ្រាប់ពន្យារកំណើត OK"?
"ថ្នាំគ្រាប់ពន្យារកំណេីត OK" គឺជាមធ្យោបាយពន្យារកំណេីតបណ្តោះអាសន្ន និងទាន់សម័យសម្រាប់ស្ត្រី។ លេបថ្នាំគ្រាន់ពន្យារកំណេីត OK 1ថ្ងៃ 1គ្រាប់ឲ្យបានទៀងពេល និងរៀងរាល់ថ្ងៃអាចជួយការពារស្ត្រីមិនឲ្យមានផ្ទៃពោះបាន។
2. តេីស្ត្រីណាខ្លះដែលអាចប្រេីថ្នាំគ្រាប់ពន្យារកំណេីត OK នេះបាន?
ស្រ្តីស្ថិតក្នុងវ័យបន្តពូជភាគច្រេីនអាចលេបថ្នាំគ្រាប់ពន្យារកណេីត OK នេះបាន។
ស្ត្រីបំបៅដោះកូនដែលមានអាយុលេីសពី 6ខែ ក្រោយសម្រាលក៏អាចប្រេីថ្នាំគ្រាប់ពន្យារកំណេីត OK នេះបានដែរ។
ហាមប្រើចំពោះស្រ្តីដែលមានអាការដូចខាងក្រោម៖
- ដឹង ឬសង្ស័យថាមានផ្ទៃពោះ
- មានធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា
- មានដុំដោះមិនធម្មតា
- មានកេីតខាន់លឿង
- មានអាយុ35ឆ្នាំ ឬលេីសពីនេះ ហេីយជក់បារី
- មានសម្ពាធឈាមខ្ពស់លេីសពី 140/90 មម បារត
- មានជំងឺឈឺសន្ទះបេះដូង
- មានជំងឺឈឺមួយចំហៀងក្បាល ព្រមទាំងព្រិលភ្នែកខ្លាំង ឬជំងឺស្លាប់អវៈយវ:
- មានជំងឺថង់ប្រមាត់ ឬកំពុងព្យាបាលជំងឺនេះ
- មានប្រវត្តិដាច់សរសៃឈាមក្នុងខួរក្បាល ឬជំងឺកំណកឈាមក្នុងសរសៃវ៉ែនជ្រៅនៃជេីង ឬហេីមសួត
- កំពុងព្យាបាលជំងឺរបេង ឬឆ្កួតជ្រូក។
3. តេីអាចមានផលរំខានអ្វីខ្លះ ពេលប្រេីថ្នាំគ្រាប់ពន្យារកំណេីត OK?
- ស្រ្តីមួយចំនួនអាចមានអាការ:ក្អួតចង្អោរ ឈឺក្បាលតិចៗ ដោះឡេីងតឹង និងមានការប្រែប្រួលអារម្មណ៍បន្តិចបន្តួច។
- ស្រ្តីខ្លះអាចនឹងអត់មានរដូវ ឬមានធ្លាក់ឈាមតិចតួចចន្លោះរដូវ។
(អាការៈទាំងនេះអាចនឹងធូរស្រាល ឬបាត់ទៅវិញក្នុងពេល 2 ទៅ3ខែ ក្រោយពីរាងកាយស្ត្រីស៊ាំជាមួយថ្នាំ។)
4. តេីត្រូវប្រេីថ្នាំពន្យារកំណេីត OK ដោយរបៀបណា?
ស្រ្តីទាំងឡាយអាចលេបថ្នាំពន្យារកំណេីត OK នៅពេលណាក៏បានប្រសិនបេីអ្នកពិតជាមិនមានផ្ទៃពោះនោះទេ។ ចូរលេបថ្នាំពន្យារកំណេីត OK តាមការណែនាំដូចខាងក្រោម៖
- ចាប់ផ្តេីមលេបថ្នាំគ្រាប់ពណ៌លឿងទី1 នៅថ្ងៃណាក៏បានដែរក្នុងចន្លោះ5ថ្ងៃដំបូងនៃវដ្តឈាមរដូវ (ថ្ងៃទី1 គឺជាថ្ងៃដំបូងនៃវដ្តរដូវ) បេីស្រ្តីមានរដូវធម្មតា។
- បន្តលេប1គ្រាប់រាល់ថ្ងៃតាមសញ្ញាព្រួញដែលមានលេីបន្ទះថ្នាំរហូតអស់ពីបន្ទះ។
- ក្រោយពីបញ្ចប់នូវគ្រាប់ចុងក្រោយនៃបន្ទះ បន្តលេបគ្រាប់ពណ៌លឿងទី1នៃបន្ទះថ្មីនៅថ្ងៃបន្ទាប់។
- ចាប់ផ្តេីមប្រេីបន្ទះថ្មីដោយមិនបាច់ខ្វល់ថាឈាមរដូវអស់ ឬមិនទាន់អស់។
- សូមបន្តការលេបតទៅទៀត ទោះបីជាមានឈាមរដូវខ្លះៗនៅចន្លោះរដូវក៏ដោយ។ ការមានឈាមរដូវតិចតួចបែបនេះមិនមានគ្រោះថ្នាក់ដល់សុខភាពទេ។
- នៅពេលលេបថ្នាំ7គ្រាប់ ដែលមានពណ៌ត្នោត ជាធម្មតាស្រ្តីនឹងមានរដូវ។
5. ករណីភ្លេចលេបថ្នាំ
- ប្រសិនបេីស្រ្តីភ្លេចលេបថ្នាំនេះ 1 ឬ2គ្រាប់ ស្រ្តីត្រូវលេបភ្លាមពេលនឹកឃេីញ ហេីយបន្តលេបថ្នាំតាមពេលដែលធ្លាប់លេបធម្មតាវិញ។
- ប្រសិនបេីស្រ្តីភ្លេចលេបថ្នាំនេះ 3គ្រាប់ឡេីងទៅ បេីមានការរួមភេទ ស្រ្តីត្រូវលេបថ្នាំការពារបន្ទាន់ ហេីយបន្តការលេបថ្នាំតាមពេលដែលធ្លាប់លេបធម្មតាវិញ។ ក្នុងករណីដែលគាត់ត្រូវរួមភេទ ត្រូវប្រេីស្រោមអនាម័យរយ:ពេល 7ថ្ងៃ។
6. ប្រការត្រូវចងចាំ
- ចូរអ្នកដាក់បន្ទះថ្នាំគ្រាប់ពន្យារកំណេីត OK នៅកន្លែងណាដែលងាយធ្វេីឲ្យអ្នកនឹកឃេីញលេបវា។
- លេបថ្នាំ 1គ្រាប់រៀងរាល់ថ្ងៃក្នុងពេលដដែលៗ។
- អ្នកត្រូវលេបថ្នាំគ្រាប់ពណ៌លឿងឲ្យអស់ជាមុនសិន ទេីបបន្តលេបថ្នាំគ្រាប់ពណ៌ត្នោត។
- អ្នកត្រូវតែលេប1គ្រាប់រៀងរាល់ថ្ងៃទោះជាអ្នកមិនបានរួមដំណេកជាមួយដៃគូអ្នកនៅថ្ងៃនោះក៏ដោយ។
- ចូរអ្នកបន្តលេបថ្នាំគ្រាប់ពណ៌ត្នោត ទោះបីនៅក្នុងរយៈពេលកំពុងមានរដូវក៏ដោយ៕
🚫មុននិងប្រើប្រាស់ថ្នាំសូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថជាមុនសិន ព្រោះការប្រើប្រាស់ថ្នាំខុសអាចអោយគ្រោះថ្នាក់🚫 

No comments

Theme images by Nikada. Powered by Blogger.