រដូវមិនទៀង
ស្រ្តីគួរតែអានអត្ថបទនេះ – រដូវមកមិនទៀង តើត្រូវធ្វើដូចមេ្តច?
ពេលដល់វ័យគ្រប់ការ ស្ដ្រីតែងតែមានការធ្លាក់ ឈាមរដូវ ជារៀងរាល់ខែ ដែលខុសពីបុរស គ្មានឈាមរដូវមកនោះទេ។ ការមករដូវនេះ គឺជាលក្ខណៈសម្គាល់សុខភាព របស់នារី។ ហើយការមករដូវនេះ មានលក្ខណៈស្រដៀងគ្នាទាំ ងអស់ គឺមកជារៀងរាល់មួយខែម្ដង ៗ ក្នុងរយៈពេល ពី៣ទៅ៤ថ្ងៃ ឬយ៉ាងយូរត្រឹមមួយសប្ដាហ៍។
✍️ ចំពោះស្ដ្រីខ្លះ រដូវរបស់គាត់ មិនសុទ្ធតែមកជាទៀងទាត់ ជារៀងរាល់ខែទាំងអស់នោះទេ ។ ការមករដូវមិនទៀងទាត់នេ ះ មានបញ្ហាខ្លះ យើងចាត់ទុកថាវាជារឿងធ ម្មតា។ ប៉ុន្ដែ ក៏មានបញ្ហាខ្លះទៀត ជារឿងមិនមែនធម្មតា ដែលបងប្អូនស្ដ្រីត្រូវយ ល់ដឹង និងប្រុងប្រយ័ត្នចំពោះ សុខភាពខ្លួនឯង។
✍️ និយមន័យ រដូវទៀង និងរដូវមិនទៀង
ជាធម្មតាឈាមរដូវធ្លាក់មក រៀងរាល់ខែ។ ខួបរដូវ ជាមធ្យម ២៨ថ្ងៃ គឺនៅចន្លោះគម្លាតពី២១ ទៅ៣៥ថ្ងៃ ហើយរដូវមានរយៈពេល ៣ ទៅ៤ថ្ងៃ។
ឧទាហរណ៍ ស្ដ្រីខ្លះមានខួបរដូវ២ ៨ថ្ងៃ រៀងរាល់២៨ថ្ងៃគាត់មករដ ូវម្ដង
ឬ៣០ថ្ងៃមករដូវម្ដង។ នៅខែក្រោយ រដូវគាត់មកមុន២ថ្ងៃ
ឬលើសពី២ថ្ងៃ នោះមិនជាបញ្ហាអ្វីទេ។ ករណីនេះ
បងប្អូនស្ដ្រីមិនបាច់មាន ការព្រួយបារម្ភទេ។
ករណីខួបរដូវ មកលើសពី៣៥ថ្ងៃ ឬតិចជាង២១ ថ្ងៃ យើងហៅថា រដូវមិនទៀង។ ការធ្លាក់ឈាមរដូវ មានច្រើនបែប ច្រើនសណ្ឋាន។ ស្ដ្រីត្រូវដឹងថា រដូវមិនទៀងបែបណា ដែលយើងចាត់ទុកថាជារឿងធម ្មតា និងរដូវមិនទៀងប្រភេទណា ដែលយើងចាត់ទុកថា ជារឿងមិនធម្មតា។
១. ការធ្លាក់ឈាមរដូវនៅពាក់ កណ្ដាលខែ៖ ស្ដ្រីមានធ្លាក់ឈាមតិចៗ រយៈពេល១ទៅ៣ថ្ងៃ នៅពាក់កណ្ដាលខួបរដូវរបស ់គាត់ ហាក់ដូចជារដូវរបស់គាត់ ធ្លាក់១៥ថ្ងៃម្ដង។ ការណីនេះ ពុំចាំបាច់ធ្វើការព្យាបា លទេ នោះយើងចាត់ទុកថា រដូវរបស់គាត់មកទៀងធម្មត ាទេ។ តែប្រសិនបើគាត់ធ្លាក់ឈាម ច្រើន ត្រូវធ្វើការព្យាបាល។
២. ការធ្លាក់ឈាមមុនពេលមករដ ូវ៖ ស្ដ្រីមករដូវនៅថ្ងៃទី១ ប៉ុន្ដែនៅថ្ងៃទី២៤ គាត់មានធ្លាក់ឈាមរដូវ។ ករណីនេះ បើឈាម រដូវមកតិចៗ ហើយមានពណ៌ក្រហមក្រម៉ៅ ក៏មិនមានបញ្ហាអ្វីព្រួយ បារម្ភទេ។ ផ្ទុយទៅវិញ បើឈាមនោះមានធ្លាក់ច្រើ ន យើងគួរទៅជួបជាមួយ គ្រូពេទ្យជំនាញ។
ប្រភេទនៃរដូវមិនទៀង
មានកត្ដាមួយចំនួន ដែលធ្វើឱ្យស្ដ្រីមករដូវ មិនទៀងទាត់៖
- ការទទួលទានអាហារមិនគ្រប ់គ្រាន់ ជាមូលហេតុនាំឱ្យមិនមានរ ដូវ។
- ការព្រួយចិត្ដច្រើនពេក សប្បាយចិត្ដពេក និងការមានអារម្មណ៍មិនធម ្មតា ក៏នាំឱ្យរដូវរបស់ស្ដ្រី មកមិនទៀងទាត់បានដែរ។
ម្យ៉ាងទៀត រដូវមិនទៀង អាចបណ្ដាលមកពីការប្រើប្រា ស់ ថ្នាំពេទ្យមួយចំនួន។ ប្រការដែលរៀបរាប់ខាងក្រោ មនេះ ជាប្រការដែលរដូវស្ដ្រី មកមិនទៀង មានលក្ខណៈមិនធម្មតា ដែលស្ដ្រីគួរមានការកត់សម ្គាល់ផងដែរ។
– រដូវធ្លាក់ញាប់៖ ខួបរដូវខ្លី ការមករដូវមានរយៈពេលពី ១៨ ទៅ២១ថ្ងៃម្ដង តែចំណុះឈាមរដូវមកប៉ុនគ្ នា ហើយរយៈពេល៣ ទៅ៤ថ្ងៃក៏ដូចគ្នាដែរ។ លក្ខណៈនេះ គឺមិនធម្មតាទេ ស្ដ្រីត្រូវស្វែងរកការព្ យាបាល។
– រដូវរង្វើល៖ គឺខួបរដូវលើសពី៣៥ថ្ងៃ វាអាចមាន៤៥ថ្ងៃ ទើបមករដូវម្ដង។ អ្នកខ្លះ៣ ឬ៤ខែទើបមកម្ដង តែមករដូវមានរយៈ ពេល៣ ទៅ៤ថ្ងៃដូចគ្នា។ ការមករដូវបែបនេះ មិនចាំបាច់ធ្វើការព្យាបាល ទេ នេះគ្រាន់តែខួបរដូវ មានរយៈពេលវែងប៉ុណ្ណោះ។ តែវាមានផលវិបាកបន្ដិច ត្រង់ថា គាត់ពិបាកក្នុងការបង្កក ំណើត (ពិបាកឱ្យមានកូន)។
– រដូវមកច្រើន៖ រដូវមកជាទៀងទាត់ធម្មតា តែរដូវមកម្ដងៗច្រើន ធ្វើឱ្យមានសភាពស្លេកស្លាំ ង។
ករណីនេះ ស្ដ្រីច្រើនតែកើត មានជម្ងឺសរីរាង្គ ប្រដាប់បន្ដពូជ
ដូចជាជម្ងឺស្បូន ជម្ងឺមហារីកជាដើម។ ស្ដ្រី ត្រូវស្វែងរកការព្យាបាលជ ាបន្ទាន់។
– ឈាមរដូវធ្លាក់ មិនស៊ីសង្វាក់គ្នា៖ ក្នុងមួយខែ គាត់ធ្លាក់ឈាមរដូវ៣ទៅ៤ ដង ករណីនេះច្រើនតែកើតមាន នៅលើស្ដ្រីគ្រប់ការ។ ចំពោះស្ដ្រីនៅវ័យក្មេង ក៏អត់មានបញ្ហាដែរ។ ប៉ុន្ដែចំពោះស្ដ្រីវ័យច ំណាស់ អាចមានជម្ងឺដុំសាច់ក្នុ ងស្បូន ឬជំងឺមហារីក។
👉 រដូវមិនទៀង ពេលចូលវ័យអស់រដូវ៖ ជាធម្មតា ស្ដ្រីអស់រដូវនៅវ័យចាប ់ពី៤៥ឆ្នាំ ទៅ៥៥ឆ្នាំ។ ប្រសិនបើស្ដ្រីមករដូវមិ នទៀង រដូវរបស់គាត់មកក្នុង១ខ ែ ពី២ទៅ៣ដង នៅវ័យជិតអស់រដូវ ករណីនេះ គាត់អាចនឹងមានជម្ងឺសរីរ ាង្គបន្ដពូជដែរ គាត់ត្រូវទៅជួបគ្រូពេទ្ យជំនាញ។ លក្ខណៈសម្គាល់ថា គាត់អស់រដូវ លុះត្រាតែគាត់អស់រដូវមួ យឆ្នាំពេញ ទើបហៅថាអស់រដូវមែនទែន។
ប្រការគួរយល់ដឹង
ប្រសិនបើយុវនារីអាយុ២០ឆ ្នាំ មានវ័យគ្រប់ការហើយ តែគ្មានរដូវ គាត់ត្រូវទៅជួបគ្រូពេទ្ យ ដើម្បីធ្វើការពិនិត្យ និងព្យាបាល។ បញ្ហាដែលនឹងអាចកើតឡើង គាត់អាចមានដូចជាជម្ងឺស្ បូនតូច (ស្បូនតូចមិនអាចបង្កើតជ ារដូវបាន), សន្ទះព្រហ្មចារីបិទជិត (គ្មានរន្ធ), ជម្ងឺមហារីក សរីរាង្គបន្ដពូជផ្សេងៗជ ាដើម។ ជួនកាល វាអាចធ្វើឱ្យនារី មានការធ្លាក់ឈាម តែវាមិនមែនជាឈាមរដូវទេ ។ បើមានករណីបែបនេះ គួរប្រញាប់រូតរះ ទៅជួបគ្រូពេទ្យជំនាញខា ងរោគស្ដ្រី។
ដំបូន្មាន
បងប្អូនស្ដ្រីទាំងឡាយ នៅពេលមានអាការមិនធម្មតា ដូចបានជម្រាបខាងលើ គួរប្រញាប់ទៅពិគ្រោះ ជាមួយគ្រូពេទ្យជំនាញឱ្យ បានទាន់ពេលវេលា៕
ពេលដល់វ័យគ្រប់ការ ស្ដ្រីតែងតែមានការធ្លាក់
✍️ ចំពោះស្ដ្រីខ្លះ រដូវរបស់គាត់ មិនសុទ្ធតែមកជាទៀងទាត់
✍️ និយមន័យ រដូវទៀង និងរដូវមិនទៀង
ជាធម្មតាឈាមរដូវធ្លាក់មក
ឧទាហរណ៍ ស្ដ្រីខ្លះមានខួបរដូវ២
ករណីខួបរដូវ មកលើសពី៣៥ថ្ងៃ ឬតិចជាង២១ ថ្ងៃ យើងហៅថា រដូវមិនទៀង។ ការធ្លាក់ឈាមរដូវ មានច្រើនបែប ច្រើនសណ្ឋាន។ ស្ដ្រីត្រូវដឹងថា រដូវមិនទៀងបែបណា ដែលយើងចាត់ទុកថាជារឿងធម
១. ការធ្លាក់ឈាមរដូវនៅពាក់
២. ការធ្លាក់ឈាមមុនពេលមករដ
ប្រភេទនៃរដូវមិនទៀង
មានកត្ដាមួយចំនួន ដែលធ្វើឱ្យស្ដ្រីមករដូវ
- ការទទួលទានអាហារមិនគ្រប
- ការព្រួយចិត្ដច្រើនពេក សប្បាយចិត្ដពេក និងការមានអារម្មណ៍មិនធម
ម្យ៉ាងទៀត រដូវមិនទៀង អាចបណ្ដាលមកពីការប្រើប្រា
– រដូវធ្លាក់ញាប់៖ ខួបរដូវខ្លី ការមករដូវមានរយៈពេលពី
– រដូវរង្វើល៖ គឺខួបរដូវលើសពី៣៥ថ្ងៃ វាអាចមាន៤៥ថ្ងៃ ទើបមករដូវម្ដង។ អ្នកខ្លះ៣ ឬ៤ខែទើបមកម្ដង តែមករដូវមានរយៈ ពេល៣ ទៅ៤ថ្ងៃដូចគ្នា។ ការមករដូវបែបនេះ មិនចាំបាច់ធ្វើការព្យាបាល
– រដូវមកច្រើន៖ រដូវមកជាទៀងទាត់ធម្មតា តែរដូវមកម្ដងៗច្រើន ធ្វើឱ្យមានសភាពស្លេកស្លាំ
– ឈាមរដូវធ្លាក់ មិនស៊ីសង្វាក់គ្នា៖ ក្នុងមួយខែ គាត់ធ្លាក់ឈាមរដូវ៣ទៅ៤
👉 រដូវមិនទៀង ពេលចូលវ័យអស់រដូវ៖ ជាធម្មតា ស្ដ្រីអស់រដូវនៅវ័យចាប
ប្រការគួរយល់ដឹង
ប្រសិនបើយុវនារីអាយុ២០ឆ
ដំបូន្មាន
បងប្អូនស្ដ្រីទាំងឡាយ នៅពេលមានអាការមិនធម្មតា
No comments