Header Ads

តេសឈាមម្ដាយពិនិត្យកូនក្នុងស្បូន

តេសឈាមម្ដាយពិនិត្យកូនក្នុងស្បូន
ADN libre circulant dans le sang maternel/Fetal DNA in the Maternal Circulation
កោសិការកូន រឺ បំណែកកោសិកា វាដាច់ចេញពីសុក
( trophoblast) វាដាច់ចូល ទៅក្នុងឈាមម្ដាយ នៅពេលកូនអាយុ ក្រោយ ៩ ទៅ ១០ សប្ដាហ៍ ដូចនេះ វាមានកោសិការបស់កូន នៅក្នុងឈាមម្ដាយក្នុងកំរិតទាប ប្រហែល ២ ទៅ ៦ កោសិកា ក្នុងមួយ ml ឈាមម្ដាយ ។
ក្រូមូសូមរបស់មនុស្សមាន ៤៦ ក្រូម៉ូសូម រឺ ២៣ គូ ក្រូម៉ូសូមគូចុងក្រោយគឺ ក្រូម៉សូមភេទ xx ភេទស្រី នឹង xy ភេទប្រុស ដូចនេះ កាលណាគេស្វែងរកកោសិកាកូនបាន គេក៏អាចសិក្សាទៅ លើក្រូម៉ូសូម ក៏ដូចជា ADN កូនបានដែរ ។
ដូចនេះគេអាចបូមឈាមម្ដាយ ស្វែងរកកោសិកាកូនយកមក ពិនិត្យ :
-គេអាចកំណត់រ៉េសីុសឈាម របស់កូន
-កំណត់ភេទកូន
-ស្វែងរកជំងឺពីកំណើត ដូចជា trisomie 21 ,18, 13 ....។
-ស្វែងរកជំងឺតំណពូជ ដោយពិនិត្យ gene រឺ ADN
វិធីតេសនេះ ត្រូវបានគេណែនាំអោយប្រើ ពិព្រោះវាគ្មានហានិភ័យ ដល់កូន ហើយមានប្រសិទ្ធខ្ពស់ល្អ ប៉ន្ដែវាមានកំរិត ព្រោះកោសិកាកូនក្នុងឈាមម្ដាយ មានចំនួនតិច ដែលគេពិបាកស្វែងរក ។
អត្ថបទដោយDrនួន ឆាង

No comments

Theme images by Nikada. Powered by Blogger.